សិល្បៈនៃការលក់
សិល្បៈនៃការលក់ក៏ស្រដៀងគ្នាទៅនឹងសិល្បៈនៃការទំនាក់ទំនងដែរ វាគឺជាជំនាញដ៏សំខាន់មួយ ហើយជំនាញទាំងពីរនេះ សិល្បៈនៃការលក់ និង សិល្បៈនៃការទំនាក់ទំនងគឺមិនដូចគ្នាទេ។ ជាការពិតណាស់រឿងមូយដែលសំខាន់បំផុតដែលអ្នកអាចលក់បាននៅក្នុងជីវិតរស់នៅដើម្បីភាពរុងរឿងនោះគឺខ្លួនអ្នកផ្ទាល់។
ការលក់គឺជាគ្រឹះមួយដើម្បីបង្កើតបានជាទ្រព្យសម្បត្តិ។អ្វីក៏ដោយដែលអ្នកធ្វើដើម្បីបង្កើតប្រាក់នោះគឺជាមានការពាក់ព័ន្ធទៅនឹងការលក់ដូចជា លក់ជំនាញ លក់របស់ លក់គំនិត។ អ្នកមិនអាចរកលុយបាន ដោយគ្មានការលក់ដូរនោះទេ។បណ្ដាលអ្នកមានទាំងអស់ដឹងពីការពិតសាមញ្ញៗទាំងនេះ ប៉ុន្តែអ្នកក្រមិន ដឹងពីការពិតទាំងនេះទេ។នៅក្នុងពិភពលោកដ៏វិសេសវិសាលមួយអ្នកគួរតែដឹងពីគោលបំណងនៃការលក់ដូរ៖
- ខ្លួនឯង សមត្ថភាព ជំនាញ និងការកំណត់ (នាទី នៃថ្ងៃនីមួយៗ)
- អ្វីខ្លះនៅពេលដែលអ្នកកំពុងគេង
- នៅបណ្ដាប្រទេសដែលអ្នកមិនធ្លាប់ទៅដល់ ប៉ុន្តែជាប្រទេសដែលអ្នកធ្លាប់បានឮ
- តាមរយៈអ្នកដទៃ ដូច្នេះអ្នកផ្សេងទៀតអាចលក់ឲ្យអ្នក
- អ្វីៗដែលមិនសូវថ្លៃនិងមានផលិតភាពដែលអាចទទួលបានប្រាក់ចំណូលបានយ៉ាងល្អត្រឡប់មកវិញ
- របស់ដែលអ្នកដទៃជាអ្នកធ្វើ ហើយផ្ដល់លុយសម្រាប់អ្នក
- របស់ដែល ៩៩ភាគរយ ចូលទៅក្នុងផ្ទះបាយ
- របស់ដែលអាចស្តុកទុក ដឹកជញ្ជូន និង មានចំនួនច្រើន
ឈ្មោះទំនិញគឺមិនចេះខ្វះទេប៉ុន្តែកន្លែងដែលមនុស្សដើរខុសនោះគឺនៅពេលដែលគេព្យាយាមលក់របស់ដែលគ្មាននរណាម្នាក់ចង់បាន។
យុទ្ធសាស្ត្រកំណត់គោលដៅនៃការលក់អោយបានជោគជ័យ
តើអ្នកអាចទទួលបានគោលដៅនៃការលក់របស់អ្នកបានយ៉ាងដូចម្តេចម្តេចទៅសម្រាប់ឆ្នាំថ្មីនេះ? ចូរបង្កើតវាអោយបានល្អបំផុតទៅតាមរយៈការកំណត់យុទ្ធសាស្ត្រនៃការលក់ទាំង ១០ចំណុចដូចខាងក្រោម។ ឥឡូវនេះខ្ញុំប្រាកដថា អ្នកបានប៉ាន់ស្មានគោលដៅនៃការលក់របស់អ្នករួចទៅហើយសម្រាប់ឆ្នាំថ្មីនេះ។ បើសិនជាអ្នកមិនទាន់ទេ ខ្ញុំសូមអោយយោបល់ថា អ្នកកំពុងតែដោះស្រាយ និងធ្វើវានាពេលនេះហើយ។ ពេលវេលាកំពុងតែរំកិលខ្លួនយ៉ាងលឿន។ បើសិនជាអ្នកបានកំណត់គោលដៅរួចហើយ យើងសូមចូលរួមអបអរផង។ ខាងក្រោមនេះគឺវិធី ១០យ៉ាងដែលអ្នកអាចធ្វើអោយបានដើម្បីទទួលបានគោលដៅទាំងអស់នោះ។
១. កែច្នៃពេលវេលាសម្រាប់មុខជំនួញថ្មីៗជារៀងរាល់សប្តាហ៍
១. កែច្នៃពេលវេលាសម្រាប់មុខជំនួញថ្មីៗជារៀងរាល់សប្តាហ៍
អ្នកលក់ផលិតផលភាគច្រើនត្រូវការពឹងផ្អែកទៅលើអតិថិជនទើបលក់ផលិតផលបាន។ ដូច្នេះចូរបែងចែកពេលវេលាពិសេសមួយដើម្បីដើម្បីរកមើលឱកាសធ្វើជំនួញថ្មីៗមិនថាមុខជំនួញនោះស្ថិតក្នុងកន្លែងធ្វើការរាល់ថ្ងៃ ឬក្រុមហ៊ុនថ្មីនោះឡើយ។ តើអ្នកត្រូវតាំងចិត្តរៀបចំពេលវេលាច្រើនប៉ុណ្ណោះដើម្បីស្វែងរកជំនួញថ្មីៗទៅ?
២. ពង្រឹងការឆ្ពោះទៅរករបស់អ្នក
២. ពង្រឹងការឆ្ពោះទៅរករបស់អ្នក
ខ្ញុំស្គាល់អ្នកលក់ VHP ម្នាក់ដែលគាត់តែងតែនាំក្រុមការងាររបស់គាត់ប្រើវិធីបញ្ចេញគំនិតតាមរយៈការបំបែកជាមែកធាងដើម្បីរកសហគ្រាសថ្មីៗដែលពួកគេអាចយកផលិតផលទៅលក់បាន។ ការធ្វើបែបនេះជួយអោយក្រុមហ៊ុនរបស់អ្នកតែងតែទទួលបានជោគជ័យទៅលើគោលដៅនៃការលក់របស់ពួកគេ។ តើ យុទ្ធសាស្ត្រទីផ្សា និងសហគ្រាសថ្មីៗអ្វីខ្លះដែលអ្នកអាចទទួលបាន?
៣. ពង្រឹងតម្លៃនៃការអះអាងរបស់អ្នក
៣. ពង្រឹងតម្លៃនៃការអះអាងរបស់អ្នក
ចូរបំភ្លេចវិធីសាស្ត្រដែលគួរអោយធុញទ្រាន់ថា “នេះគឺជាអ្វីដែលយើងធ្វើ ហើយនេះគឺជារង្វាន់ដែលយើងទទួលបានជោគជ័យ” ទៀតអី។ តើលទ្ធផលអ្វីខ្លះដែលអ្នកជួយអោយក្រុមហ៊ុនទទួលបាន? ចូរផ្តោតសំខាន់ទៅលើការអភិវឌ្ឈន៍ ៣០វិនាទីចំពោះបញ្ហានេះ ហើយចូរប្រាកដថារឿងនោះស្ថិតក្នុងក្តីសង្ឈឹមរបស់អ្នក មិនមែនក្រុមហ៊ុនឡើយ។ តើអ្នកអាចពង្រឹងតម្លៃនៃការអះអាងរបស់អ្នកបានយ៉ាងដូចម្តេចទៅ?
៤.ពង្រឹងជំនាញសួរសំណួររបស់អ្នក
៤.ពង្រឹងជំនាញសួរសំណួររបស់អ្នក
អ្នកលក់ផលិតផលភាគច្រើនគិតថា ពួកគេសួរសំណួរបានយ៉ាងល្អ ប៉ុន្តែតាមពិតវាមិនមែននោះទេ។ ចូរសិក្សាពីរបៀបសួរយ៉ាងណាអោយមានគុណភាពខ្ពស់, សំណួរដ៏មានការទាក់ទាញខ្ពស់ដែលអាចធ្វើអោយក្តីសង្ឈឹមរបស់អ្នកអាចយល់ដឹងបាន ព្រមទាំងជាវិធីបែងចែករវាងថ្វីដៃរបស់អ្នក និងគូរប្រជែង។ រឿងនេះស្តាប់មើលទៅដូចជាងាយស្រួលណាស់ ប៉ុន្តែវាមិនដូចការគិតនោះទេ។ វាទាមទារអោយមានការគិតទុកជាមុន និងមានសេចក្តីក្លាហានក្នុងការចោទសួរ។ តើសំណួរថ្មីៗអ្វីខ្លះដែលអ្នកអាចចាប់ផ្តើមសួរបាន?
៥. សួររកការបញ្ជូន ឬផ្ញើរ
៥. សួររកការបញ្ជូន ឬផ្ញើរ
ខ្ញុំដឹង ខ្ញុំដឹងថាអ្នកធ្លាប់លឺរឿងនេះពីមុនមក ហើយខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែខ្ញុំគឺជាមនុស្សដំបូងគេដែលបញ្ចូលថា ខ្ញុំមិនបានប្រតិបត្តិវាជាញឹកញាប់នោះទេទោះបីជាខ្ញុំដឹងថាវាជាវិធីល្អក៏ដោយ។ ហើយបញ្ហានៃការពិតគឺថា ការដឹងបញ្ជូនមានវត្តនៃការលក់ខ្លីជាងមួយដែលយើងមិនអាចបញ្ជាក់អោយមានទំនាក់ទំនងកាន់តែច្បាស់មួយបានឡើយ។ តើអ្នកនឹងប្រាកដថាអ្នកសួររកការដឹកបញ្ជូនអោយជាប់រហូតអ្វីខ្លះ?
៦. ធ្វើអោយការធ្វើបទបង្ហាញរបស់អ្នកល្អឥតខ្ចោះ
៦. ធ្វើអោយការធ្វើបទបង្ហាញរបស់អ្នកល្អឥតខ្ចោះ
ខ្ញុំមិនមែនកំពុងនិយាយអំពីការចងចាំវិធីសាស្ត្ររបស់អ្នកឡើយ។ ផ្ទុយទៅវិញ នេះគឺជាការនិយាយអំពីការបត់បែនទៅតាមរាល់ការបង្ហាញរបៀបលក់នីមួយៗ ដូច្នេះវានឹងអាចបញ្ជាក់អំពីចំនុចពិសេសៗដែលត្រូវការប្រាប់អតិថិជនជាមិនខាន។ វាក៏មានន័យមួយទៀតថា ជាការច្នៃពេលវេលាដើម្បីធ្វើការសមនឹងរបៀបបង្ហាញនៃការលក់នីមួយៗមុនពេលអ្នកជួបជាមួយអតិថិជន។ តើអ្នកត្រូវការអ្វីខ្លះដើម្បីពង្រឹងដល់ការធ្វើបទបង្ហាញលក់របស់អ្នក?
៧, បង្កើនការយល់ព្រម
៧, បង្កើនការយល់ព្រម
រឿងនេះស្តាប់មើលទៅដូចជាអ្នកលក់ជាច្រើនមានភាពបរាជ័យក្នុងការស្នើរអោយមានការប្តេជ្ញាចិត្តមួយចំនួននៅពេលពួកគេជួបគ្នា, និយាយគ្នា ជាមួយអតិថិជនអញ្ជឹង។ ការស្នើរអោយមានការទម្រងនៃការតាំងចិត្តនីមួយៗនឹងបង្កើនអោយមានឱកាសកាន់តែឆាប់ទៅដល់ការព្រមព្រាងគ្នាបាន។ រឿងនេះអាចជាការសួរសំណួរធម្មតាថា “តើជំហ៊ានបន្ទាប់ដ៏ល្អបំផុតគឺជាអ្វីទៅ?” ឬ “តើអ្នករៀបចំខ្លួនហើយឬនៅសម្រាប់ជំហ៊ានបន្ត?”
៨.រក្សាឈ្មោះរបស់អ្នកនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯង
អ្នកត្រូវតែបង្កើនមធ្យោបាយច្នៃប្រឌិតមួយដើម្បីរក្សាឈ្មោះរបស់អ្នកអោយនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯង។ រឿងនេះអាចមានដូចជា Snail mail, Email, Networking, Drop-by calls ។ល។ ហើយចូរប្រាកដថា រាល់ការទំនាក់ទំនងនីមួយៗសុទ្ធតែផ្តល់នូវតម្លៃមួយចំនួនដល់អតិថិជនរបស់អ្នក។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីរក្សាឈ្មោះរបស់អ្នកអោយនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯងបាន?
៩.ពង្រឹងជំនាញនៃការលក់របស់អ្នក
៩.ពង្រឹងជំនាញនៃការលក់របស់អ្នក
ពិភពជំនួញបានផ្លាស់ប្តូរកាលពី១២ ទៅ ២៤ខែមុនម្លេះ។ បើសិនជាអ្នកមិនបានធ្វើការបត់បែនវិធីសាស្ត្ររបស់អ្នកទេ អ្នកនឹងប្រឈមមនឹងការដណ្តើមដំណែងពីគូរប្រជែងអ្នកជាមិនខាន។ មានន័យថា អ្នកត្រូវតែអានសៀវភៅ, ស្តាប់វិទ្យុ, ចូលក្នុងកម្មវិធីវឹកហាត់,ជួលគ្រូអោយបង្រៀន ឬចូលរួមក្នុងក្រុមមនុស្សឆ្លាតវ៉ៃ។ ហើយមិនត្រឹមតែស្តាប់អោយតែបានបាននោះទេ ចូរយកចិត្តទុកដាក់ទៅលើទស្សនៈទាំងឡាយដែលគេនិយាយយកមកបញ្ជូលក្នុងមុខងារជំនួញរបស់អ្នក។ តើអ្នកអាចពង្រឹងជំនាញនៃការលក់របស់អ្នកបានយ៉ាងដូចម្តេចទៅ?
១០. បង្ហាញអតិថិជនពីមូលហេតុដែលពួកគេគួរតែរក្សាការធ្វើជំនួញជាមួយអ្នកទៀត
១០. បង្ហាញអតិថិជនពីមូលហេតុដែលពួកគេគួរតែរក្សាការធ្វើជំនួញជាមួយអ្នកទៀត
ដោយសារតែមនុស្សម្នាក់បានទិញផលិតផលពីអ្នកកាលពីមុនមិនមែនមានន័យថា ពួកគេនឹងបន្តធ្វើបែបនេះទៀតនៅពេលក្រោយឡើយ។ អតិថិជនធ្វើជំនួញសម្រាប់ថ្ងៃនេះ អ្នកត្រូវតែផ្តល់អំណះអំណាងអំពីមូលហេតុដែលវាអាចធ្វើអោយពួកគេបន្តតិច ឬទទួលយកសេវារបស់អ្នករហូទ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពង្រឹងការងារនេះដល់អតិថិជនរបស់អ្នកបាន?
កុំរងចាំដល់ត្រូវលក់ចាំធ្វើឡើយ ចូរយកទស្សនៈទាំងនេះសម្រាប់បំពេញគោលដៅលក់របស់អ្នកក្នុងឆ្នាំនេះទៅ៕
កុំរងចាំដល់ត្រូវលក់ចាំធ្វើឡើយ ចូរយកទស្សនៈទាំងនេះសម្រាប់បំពេញគោលដៅលក់របស់អ្នកក្នុងឆ្នាំនេះទៅ៕
រៀបវៀងដោយ៖លោក ផុន វណ្ណា
No comments:
Post a Comment